ចែកម៉ាស៊ីនកិនទឹកអំពៅចលត

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រី អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកម៉ាស៊ីនកិនទឹកអំពៅចលតដល់គ្រួសារ ដែលរស់នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមរយៈម៉ាស៊ីននេះ គ្រួសារគាត់អាចរកប្រាក់ចំណូលបានមួយចំនួន ដើម្បីជួយទ្រទ្រង់ដល់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់។ សូមថ្លែងអំណអរគុណដល់សម្បុរសជននៃប្រទេសអាលឺម៉ង់ដែលបានជួយផ្តល់ជាថវិកាដើម្បីទិញម៉ាស៊ីននេះ។

Read more

ចូលរួមចែករំលែកដល់គ្រួសារដែលកំពុងមានការខ្វះខាតផ្នែកជីវភាព

អង្គការយូមេនីធីហ្វើសកម្ពុជា បានចូលរួមចំណែកចែករំលែកដល់ការខ្វះខាតដល់គ្រួសារដែលមានជីវភាពលំបាក និងប្រឈមការខ្វះខាត។ ជាក់ស្តែង សមាជិកអង្គការបានចុះចែកជាកញ្ចប់ស្បៀងដល់គ្រួសារដែលគាត់មានស្ថានភាពពិការ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បើទោះបីជាអំណោយបន្តិចបន្តួច តែក៏អាចជួយសម្រាលដល់ជីវភាពរបស់គាត់បានមួយរយៈខ្លីផងដែរ។  អរគុណដល់សម្បុរសជននៃប្រទេស    អាលឺម៉ង់ដែលបានជំនួយនូវអំណោយនេះ។ សូមអល់ឡោះ ផ្តល់នូវសេចក្តីសុខ និងជោគជ័យដល់អ្នក។

Read more

កម្មវិធីចែកសៀវភៅ និងសម្ភារសិក្សាដល់សិស្សានុសិស្ស

អង្គការយូមេនីធីហ្វើសកម្ពុជា បានចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្ស។

Read more

សេចក្តីជូនដំណឹង

ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគ្លីនិកយូមេនីធីហ្វើសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ម៉ាត់ សេត សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពត។ គ្លីនិក យូមេនីធីហ្វើសកម្ពុជា បានចាប់ផ្តើមបើកទទួលសេវា ពិនិត្យ និងព្យាបាលដូចជា៖ ពិនិត្យផ្ទៃពោះ​មុនពេលសម្រាល ពិនិត្យរោគស្រ្តី ពិនិត្យ និងព្យាបាលជំងឺស្រាលនិងផ្តល់សេវាពន្យារកំណើត។

Read more

គ្រួសារចំនួន ១៣៧៩ ទទួលបានសាច់គោគួរពានក្នុងថ្ងៃរ៉យ៉ាហាជ្ជី ឆ្នាំ២០២៣

សម្រាប់បុណ្យរ៉យ៉ាហាជី្ជ ឆ្នាំ២០២៣នេះ ដោយមានជំនួយមនុស្សធម៌ពីសប្បុរសជននៃប្រទេសអាលឺម៉ង់ តាមរយៈអង្គការយូមេនីធីហ្វើសប្រទេសអាលឺម៉ង់ និងអនុវត្តន៍សកម្មភាពដោយអង្គការយូមេនីធីហ្វើសកម្ពុជា ព្រមទាំងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គួរពានដល់ប្រជាពលរដ្ឋចំនួន ១,៣៧៩ គ្រួសារ ស្មើនឹង៥,៦៩២នាក់។ សកម្មភាពចុះចែកសាច់គួរពាននេះធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ តាមរយៈអ្នកស្ម័គ្ររបស់អង្គការយូមេនីធីហ្វើសកម្ពុជានៅថ្នាក់មូលដ្ឋាន។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះចែកសាច់គួរពានដែលវាទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ

Read more

កម្មវិធីឧបត្ថម្ភគ្រួសាររងគ្រោះខ្យល់កន្រ្ទាក់

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មានលោកប្រធានរដ្ឋបាលស្រុកកំពង់ត្រឡាច លោកមេឃុំឈូកស លោកមេភូមិ បាននាំនូវអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលបានជួបការលំបាក និងទទួលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន១២៩គ្រួសារ មកពីភូមិអណ្តូងត្រមូង ភូមិត្រពាំងខ្ទុំ ភូមិត្រពាំងជ្រៅ និងភូមិខ្នាយកកោះថ្មី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋចំនួន១២៩ គ្រួសារនោះ

Read more

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគ្លីនិកយូមេនីធីហ្វើសកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អង្គកាយូមេនីធីហ្វើសកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគ្លីនិកយូមេនីធីហ្វើសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ម៉ាត់ សេត សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពត។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សេន សាប៊ិល អភិបាលរងខេត្តកំពត សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក អាជ្ញាធរភូមិ ឃុំ

Read more