ចែកអំណោយជាកញ្ចប់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ភៀសសឹក នៅខេត្តស្ទឹងត្រែង

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារ អង្គការយូមេនីហ្វើសកម្ពុជា បានចុះចែកកញ្ចប់អាហារ ដល់ពលរដ្ឋភៀសសឹកនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សកម្មភាពចុះចែកនេះ មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ពលរដ្ឋចំនួន ៦៧ គ្រួសារបានទទួលកញ្ចប់អាហារនេះ។   ជំនួយនេះបានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Read more

ចែកអំណោយជាស្បៀងអាហារដល់ពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ

ក្រុមការងារស្ម័គ្រចិត្ត អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយលោកអភិបាលរងស្រុកសំរោង អាជ្ញាធរ ភូមិ ឃុំ បានចុះចែកកញ្ចប់ស្បៀងអាហារ ដល់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំចុងកាល ខេត្តឧត្តរមានជ័យផង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមាន អង្ករ ទឹកស៊ីអ៉ីវ មី និងថវិកា។ជំនួយដែលបានចែកជូននោះ បានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Read more

ចំនួន 1512 គ្រួសារ បានទទួលសាច់គោគួពានពី អង្គការយូមេនីធីហ្វើសកម្ពុជា ឆ្នាំ2025

អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គួរពានដល់ប្រជាពលរដ្ឋចំនួន១,៥១២គ្រួសារ ស្មើនឹង៦,៣១៦នាក់។ សកម្មភាពចែកសាច់គោគួរពាននេះធ្វើឡើងនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នានៃអង្គការយូមេនីធីហ្វើសកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការរៀបចំសកម្មវិធីនេះឡើង ដោយទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននៃប្រទេសអាល់លឺម៉ង់ ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ សូមទ្រង់មេត្តាប្រទាននូវពរជ័យ ពើរកាត់(សេចក្តីរីកចម្រើន) រ៉ោះម៉ាត់(ការអាណិតអាស៊ូ) និងអាហ្វីយ៉ាត់(សុខភាពល្អ)

Read more

កម្មវិធីអប់រំ និងផ្សព្វផ្សាយសុខភាព នៅក្នុងសហគមន៍

កម្មវិធីអប់រំ និងផ្សព្វផ្សាយសុខភាព នៅមូលដ្ឋានសហគមន៍។

Read more

សកម្មភាពចែកកញ្ចប់អាហារក្នុងខែរ៉ម៉ាឌន ឆ្នាំ២០២៥

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកកញ្ចប់អាហារខែរ៉ម៉ាឌន ដល់ពលរដ្ឋចំនួន៣៦០គ្រួសារ ស្មើនឹង១៤៤០នាក់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមានដូចជា អង្ករ ទឹកដោះគោ ប្រេងឆា មី ត្រីខ ទឹកត្រី និងផ្លែល្មើ។

Read more

សកម្មភាពសិស្សរៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសាអង់គ្លេស យូមេនីធីហ្វើសកម្ពុជា

សកម្មភាពសិស្សរៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសាអង់គ្លេស យូមេនីធីហ្វើសកម្ពុជា។

Read more

កម្មវិធីអប់រំសុខភាព ស្តីពីការគ្រប់គ្រងកំដៅរាងកាយ

នៅថ្ងៃអាទិត្យទី១១​ខែឧសភាឆ្នាំ ២០២៥ វេលាម៉ោង 8:00 ព្រឹកដល់ម៉ោង 11:00 ព្រឹក គ្លីនិក យូមេនីធ ហ្វើស បានរៀបចំកម្មវិធីអប់រំសុខភាពក្រោមប្រធានបទការគ្រប់គ្រងកម្ដៅរាងកាយ (temperature management) ដែលមានការចូលរួម លោកឌុកទ័ររ៉ាហ្វីស(ឥណ្ឌូនេស៊ី) លោកស្រីប្រធានមណ្ឌលសុខភាពកំពង់ក្រែង លោកប្រធានអង្គការយូមេនីធីហ្វឺស អ្នកស្រីប្រធានគ្លីនិក គ្រូពេទ្យស្ម័គ្រចិត្ត លោកនាយកវិទ្យាល័យហ៊ុនសែនបឹងព្រះ

Read more