ចែកកញ្ចប់អាហារដល់ពលរដ្ឋក្នុងខែរ៉ម៉ាឌន ចំនួន ៤០០គ្រួសារ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកកញ្ចប់អាហារខែរ៉ម៉ាឌន ដល់ពលរដ្ឋចំនួន៦៧គ្រួសារ នៅខេត្តត្បូងឃ្មុំ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមានដូចជា អង្ករ ទឹកដោះគោ ប្រេងឆា មី ស្ករស ត្រីខ ផ្លែល្មើ។ នៅក្នុងសកម្មភាពចែក អាជ្ញាធរមូលដ្ឋាន ពួកគាត់៏បានចូលរួមចែកផងដែរ។ កញ្ចប់អាហារដែលបានចែកជូនពលរដ្ឋនៅក្នុងខែរ៉ម៉ាឌនដ៏ពិសិដ្ឋនេះ ជាជំនួយពីសប្បុរសជននៃប្រទេសអាល់ឡឺម៉ង់។

Read more

ចែកសាច់គោគួរពានដល់ពរដ្ឋទូទៅ

ដោយសារជំនួយមនុស្សធម៌ពីពលរដ្ឋនៃប្រទេសអាលឺម៉ង់ តាមរយៈអង្គការយូមេនីធីហ្វើសប្រទេសអាលឺម៉ង់ និងអនុវត្តន៍សកម្មភាពដោយអង្គការយូមេនីធីហ្វើសកម្ពុជា ព្រមទាំងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គោគួរពានដល់ប្រជាពលរដ្ឋចំនួន ១,៤១២ គ្រួសារ ស្មើនឹង៥,៨៦៤នាក់។ សកម្មភាពចុះចែកសាច់គោគួរពាននេះធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ តាមរយៈអ្នកស្ម័គ្ររបស់អង្គការយូមេនីធីហ្វើសកម្ពុជានៅថ្នាក់មូលដ្ឋាន។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះចែកសាច់គួរពានដែលវាទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ សូមទ្រង់មេត្តាប្រទាននូវពរជ័យ ពើរកាត់(សេចក្តីរីកចម្រើន)

Read more

ចែកម៉ាស៊ីនកិនទឹកអំពៅចលត

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រី អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកម៉ាស៊ីនកិនទឹកអំពៅចលតដល់គ្រួសារ ដែលរស់នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមរយៈម៉ាស៊ីននេះ គ្រួសារគាត់អាចរកប្រាក់ចំណូលបានមួយចំនួន ដើម្បីជួយទ្រទ្រង់ដល់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់។ សូមថ្លែងអំណអរគុណដល់សម្បុរសជននៃប្រទេសអាលឺម៉ង់ដែលបានជួយផ្តល់ជាថវិកាដើម្បីទិញម៉ាស៊ីននេះ។

Read more

ចូលរួមចែករំលែកដល់គ្រួសារដែលកំពុងមានការខ្វះខាតផ្នែកជីវភាព

អង្គការយូមេនីធីហ្វើសកម្ពុជា បានចូលរួមចំណែកចែករំលែកដល់ការខ្វះខាតដល់គ្រួសារដែលមានជីវភាពលំបាក និងប្រឈមការខ្វះខាត។ ជាក់ស្តែង សមាជិកអង្គការបានចុះចែកជាកញ្ចប់ស្បៀងដល់គ្រួសារដែលគាត់មានស្ថានភាពពិការ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បើទោះបីជាអំណោយបន្តិចបន្តួច តែក៏អាចជួយសម្រាលដល់ជីវភាពរបស់គាត់បានមួយរយៈខ្លីផងដែរ។  អរគុណដល់សម្បុរសជននៃប្រទេស    អាលឺម៉ង់ដែលបានជំនួយនូវអំណោយនេះ។ សូមអល់ឡោះ ផ្តល់នូវសេចក្តីសុខ និងជោគជ័យដល់អ្នក។

Read more

គ្រួសារចំនួន ១៣៧៩ ទទួលបានសាច់គោគួរពានក្នុងថ្ងៃរ៉យ៉ាហាជ្ជី ឆ្នាំ២០២៣

សម្រាប់បុណ្យរ៉យ៉ាហាជី្ជ ឆ្នាំ២០២៣នេះ ដោយមានជំនួយមនុស្សធម៌ពីសប្បុរសជននៃប្រទេសអាលឺម៉ង់ តាមរយៈអង្គការយូមេនីធីហ្វើសប្រទេសអាលឺម៉ង់ និងអនុវត្តន៍សកម្មភាពដោយអង្គការយូមេនីធីហ្វើសកម្ពុជា ព្រមទាំងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គួរពានដល់ប្រជាពលរដ្ឋចំនួន ១,៣៧៩ គ្រួសារ ស្មើនឹង៥,៦៩២នាក់។ សកម្មភាពចុះចែកសាច់គួរពាននេះធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ តាមរយៈអ្នកស្ម័គ្ររបស់អង្គការយូមេនីធីហ្វើសកម្ពុជានៅថ្នាក់មូលដ្ឋាន។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះចែកសាច់គួរពានដែលវាទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ

Read more