គម្រោងសុវត្ថិភាពស្បៀង
ចំនួន 1512 គ្រួសារ បានទទួលសាច់គោគួពានពី អង្គការយូមេនីធីហ្វើសកម្ពុជា ឆ្នាំ2025
អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចែកសាច់គួរពានដល់ប្រជាពលរដ្ឋចំនួន១,៥១២គ្រួសារ ស្មើនឹង៦,៣១៦នាក់។ សកម្មភាពចែកសាច់គោគួរពាននេះធ្វើឡើងនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ឆ្នាំង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នានៃអង្គការយូមេនីធីហ្វើសកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការរៀបចំសកម្មវិធីនេះឡើង ដោយទទួលបានជោគជ័យ និងជាពិសេសក៏សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននៃប្រទេសអាល់លឺម៉ង់ ម្ចាស់ជំនួយ និងសូមបួងសួងដល់អល់ឡោះ សូមទ្រង់មេត្តាប្រទាននូវពរជ័យ ពើរកាត់(សេចក្តីរីកចម្រើន) រ៉ោះម៉ាត់(ការអាណិតអាស៊ូ) និងអាហ្វីយ៉ាត់(សុខភាពល្អ)
Read moreសកម្មភាពចែកកញ្ចប់អាហារក្នុងខែរ៉ម៉ាឌន ឆ្នាំ២០២៥
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ អង្គការយូមេនីធីហ្វើសកម្ពុជា បានចែកកញ្ចប់អាហារខែរ៉ម៉ាឌន ដល់ពលរដ្ឋចំនួន៣៦០គ្រួសារ ស្មើនឹង១៤៤០នាក់ នៅខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមានដូចជា អង្ករ ទឹកដោះគោ ប្រេងឆា មី ត្រីខ ទឹកត្រី និងផ្លែល្មើ។
Read more


