ចែកអំណោយជាកញ្ចប់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ភៀសសឹក នៅខេត្តស្ទឹងត្រែង

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារ អង្គការយូមេនីហ្វើសកម្ពុជា បានចុះចែកកញ្ចប់អាហារ ដល់ពលរដ្ឋភៀសសឹកនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សកម្មភាពចុះចែកនេះ មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ពលរដ្ឋចំនួន ៦៧ គ្រួសារបានទទួលកញ្ចប់អាហារនេះ។   ជំនួយនេះបានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Read more

ចែកអំណោយជាស្បៀងអាហារដល់ពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ

ក្រុមការងារស្ម័គ្រចិត្ត អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយលោកអភិបាលរងស្រុកសំរោង អាជ្ញាធរ ភូមិ ឃុំ បានចុះចែកកញ្ចប់ស្បៀងអាហារ ដល់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំចុងកាល ខេត្តឧត្តរមានជ័យផង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមាន អង្ករ ទឹកស៊ីអ៉ីវ មី និងថវិកា។ជំនួយដែលបានចែកជូននោះ បានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Read more

កម្មវិធីឧបត្ថម្ភគ្រួសាររងគ្រោះខ្យល់កន្រ្ទាក់

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មានលោកប្រធានរដ្ឋបាលស្រុកកំពង់ត្រឡាច លោកមេឃុំឈូកស លោកមេភូមិ បាននាំនូវអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលបានជួបការលំបាក និងទទួលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន១២៩គ្រួសារ មកពីភូមិអណ្តូងត្រមូង ភូមិត្រពាំងខ្ទុំ ភូមិត្រពាំងជ្រៅ និងភូមិខ្នាយកកោះថ្មី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋចំនួន១២៩ គ្រួសារនោះ

Read more

កម្មវិធីឧបត្ថម្ភគ្រួសាររងគ្រោះខ្យល់កន្រ្ទាក់

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារ អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកតំបែរ និងលោកអភិបាលនៃគណអភិបាលស្រុកតំបែរ បាននាំនូវអំណោយចែកជូនដល់គ្រួសារដែលបានជួបនូវការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិចំនួន១០៥គ្រួសារ មកពីភូមិស្រែប្រាំង ភូមិបុស្សស្នោរ និងភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋចំនួន១០៥ គ្រួសារនោះ រួមមាន អង្ករចំនួន៥០គីឡូក្រាម,មីចំនួន០១កែស (៥០កញ្ចប់),

Read more