ចែកអំណោយជាស្បៀងអាហារដល់ពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ

ក្រុមការងារស្ម័គ្រចិត្ត អង្គការយូមេនីធីហ្វើសកម្ពុជា បានសហការជាមួយលោកអភិបាលរងស្រុកសំរោង អាជ្ញាធរ ភូមិ ឃុំ បានចុះចែកកញ្ចប់ស្បៀងអាហារ ដល់ពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំចុងកាល ខេត្តឧត្តរមានជ័យផង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ កញ្ចប់អាហារដែលពួកគាត់ទទួលបានរួមមាន អង្ករ ទឹកស៊ីអ៉ីវ មី និងថវិកា។ជំនួយដែលបានចែកជូននោះ បានមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។

Leave a Reply

Your email address will not be published. Required fields are marked *