ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាមត្តេយ្យសហគមន៍ខ្នាយកកោះ

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ អង្គការយូមេនីធីហ្វើសកម្ពុជា សហការជាមួយលោកនាកយ លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិស្សខ្នាយកកោះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាលា មត្តេយ្យសហគមន៍ខ្នាយកកោះ។ ពិធីសម្ពោធនេះ ក្រោមអធិបតីភាពរបស់លោក ហោ សារិទ្ធិ មេឃុំសែប និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោកមេភូមិ អនុភូមិ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស។ សាលាមត្តេយ្យសហគមន៍នេះ

Read more

សកម្មភាពប្រគល់ផ្ទះដល់គ្រួសារក្រីក្រ

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការយូមេនីធីហ្វើសកម្ពុជា និងក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត និងចូលរួមជាកិត្តិយស ពីសមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ៍ លោកមេភូមិ សហការី ក្រុមការងារអង្គការ និងពលរដ្ឋក្នុងភូមិ បានរៀបចំពិធីប្រគល់ជូនផ្ទះ១ខ្នង ដែលមានទំហំ ៤ គុណ ៥ម៉ែត្រ

Read more

អណ្តូងទឹកស្អាតខ្នាតធំចំនួន ៣២ ត្រូវបានតម្លើង និងប្រគល់ជូនពលនៅជនបទ

អង្គការយូមេនីធីហ្វើសកម្ពុជា បានតម្លើងអណ្តូងទឹកខ្នាតធំចំនួន ៣២ ដល់ពលរដ្ឋដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់នៅខេត្តចំនួន ដូចជាខេត្តកំពង់ឆ្នាំង ត្បូងឃ្មុំ និងស្ទឹងត្រែង។ គ្រួសារដែលទទួលផលមានចំនួន៤០៦ គ្រួសារ ស្មើនឹងចំនួន ១,៦២៤នាក់។ ការសាងសងអណ្តូងទឹកជួនពលរដ្ឋបានប្រើប្រាស់ មានគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាកពីការខ្វះខាតទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃ  ចូលរួមចំណែកកាត់បន្ថយការទិញទឹកស្អាតប្រើប្រាស់ពីឈ្មួញ និងចូលរួមចំណែកកាត់បន្ថយ  ជម្ងឺផ្សេងៗដែលបង្កឡើងដោយសាការខ្វះខាតទឹកស្អាតប្រើប្រាស់របស់ពួកគេកន្លងទៅ។ គម្រោងនេះ ជាជំនួយមកពីសប្បុរសជននៃប្រទេសអាល្លឺម៉ង់។ #យូមេនីធីហ្វើសកម្ពុជា #គម្រោងទឹកស្អាតសម្រាប់ជីវិត

Read more

ចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្ស និងថវិកាដល់លោកគ្រូ-អ្នកគ្រូ

តាមរយៈការធ្វើការកែលម្អ និងបំពាក់សម្ភារ និងសេវាកម្មគ្រូបង្រៀនភាសាអង់គ្លេស មកដល់២០២២ មជ្ឈមណ្ឌលភាសាអង់គ្លេសបានចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចំនួន១១៥នាក់ ដែលពួកគាត់ពុំមានលទ្ធភាពក្នុងការបង់ថ្លៃចូលរៀនថ្នាក់ភាសាអង់គ្លេស។ អង្គការយូមេនីធីហ្វើសកម្ពុជាក៏បានសហការជាមួយមណ្ឌលបច្ចេកវិទ្យាព័ត៌មានវិទ្យាបានចុះឈ្មោះសិស្សានុសិស្សចូលរៀនបានចំនួន៦២នាក់។  ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់សិស្សានុសិស្សអង្គការយូមេនីធី ហ្វើសកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ បានចុះចែកសម្ភារសិក្សាដល់សិស្ស៦៩៣នាក់ និងថវិកាដល់លោកគ្រូ-អ្នកគ្រូបានចំនួន១៩នាក់។ សម្ភារសិក្សាដែលសិស្សានុសិស្សទទួលបានរូមមាន សៀវភៅ កាតាប ប៊ិច និងខ្មៅដៃ។ សម្ភារ និងថវិកាជាជំនួយមកពីសប្បុរសជនប្រទេសអាលឺម៉ង់តាមរយៈអង្គការ

Read more